Wednesday, July 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រជាជនកម្ពុជា មានឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាត ពីចោរឈ្លានពាន

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានលើកឡើងថា៖ គ្រប់ពេលវេលា ដែលប្រទេសជាតិមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសក្បែរខាង និងជម្ងឺរាតត្បាតកូវីដ-១៩ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលចេញមុខការពារបូរណភាពទឹកដីនិង ការពារអាយុជីវិតប្រជាពលរដ្ឋពីជម្ងឺឆ្លងទាំងនេះ។ គណបក្សប្រជាជនកម្ពុជាមានឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាត ពីចោរឈ្លានពាន។ កម្ពុជាក្រទេ តែកម្ពុជាមិនឯកកោទេ មិនអាចចេះតែរំលោភបំពានស្រេចតែចិត្តនោះទេ។
ការលើកឡើងខាងលើរបស់ឯកឧត្ដម ឃួង ស្រេងបានធ្វើឡើង នាវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញដោយមានការចូលរួមពី លោកជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌនិងជាអភិបាលខណ្ឌដូនពេញ។

ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង០៩ភូមិ និងលោកចៅសង្កាត់ផ្សារថ្មីទី២ បានរាយការណ៍ពីសមិទ្ធផលការងារនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការស្នើសុំការជួយស្ថាបនាជណ្តើររួមរបស់ប្រជាពលរដ្ឋ កំពស់៤ទៅ៥ជាន់ចំនួន៧ខ្សែ ដែលមានសភាពចាស់ទ្រុឌទ្រោម។ ជាមួយនិងងការប្តេជ្ញាចិត្ត ក្នុងការកសាងសហជិកបក្សឱ្យមានសន្ធុះខ្លាំងឡើងទៅតាមផែនការដែលបក្សបានដាក់ចុះ ដើម្បីឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ លោកជា ខេមា ដែលជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញត្រូវពិនិត្យមើលពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជាការបំពាក់អំពូលភ្លើងនៅតាមផ្លូវឌឿងហែម តាមជណ្តើរឡើងរួម ជួសជុលផ្លូវ ដាក់លូជាដើម។ចំពោះការស្នើសុំជួសជុលជណ្តើររួមរបស់ប្រជាពលរដ្ឋចំនួន៧ខ្សែ យើងត្រូវតែជួសជុលជូនពួកគាត់ហើយ។ បន្ថែមពីនេះ ការរៀបចំសណ្តាប់ធ្នាប់និងបរិស្ថាននៅតាមផ្លូវឌឿងហែមក៏ជាការងារដែលត្រូវតែធ្វើ។យើងមិនមែន មិនឱ្យពួកគាត់លក់ដូនោះទេ តែការលក់ដូរត្រូវតែមានសណ្តាប់និងបរិស្ថានល្អ គឺលក់ដូរហើយ គ្មានសំរាម ហើយនៅពេលមានអគ្គីភ័យកើតឡើងរថយន្តអគ្គីភ័យអាចចូលទៅបាញ់ពន្លត់បាន។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតមកគឺ ដោយសារយើងមានថ្នាក់ដឹកនាំឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួម ដែលមិនអាចខ្វះបាន ពីសមាជិក សមាជិកាបក្សនៅតាមមូលដ្ឋាននេះឯង។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ មហិចតាដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលជាក្តីស្រម័យរបស់ប្រជាជននៅលើពិភពលោក។
យើងពិតជាទៅដល់ដោយប្រទេសយើងម្ចាស់ការលើសេដ្ឋកិច្ចខ្លួនឯងតាមផ្លូវទឹកលែងពឹងពាក់ដង្ហើមគេដកទៀតហើយក្រោយយើងមានព្រែកជីកហ្វូណន តេជោ ។គម្រោងព្រែក ជីកហ្វូណនតេជោនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អ្នកផ្ដួចផ្ដើមគំនិតកសាងហើយត្រូវបានបើក ការដ្ឋាន សាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា។ 

ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ គណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈរហូតមក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×