Wednesday, July 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានដំណើរការនៃការប្រទ្បងប្រជែងជ្រេីសរេីសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី៣

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានដំណើរការនៃការប្រទ្បងប្រជែងជ្រេីសរេីសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី៣ ដំណាក់កាលទី២ លេីវិញ្ញាសាសួរផ្ទាល់មាត់ (ការសម្ភាស)។

ការសម្ភាសនេះ ត្រូវបានធ្វើទ្បើងដោយ
គណៈមេប្រយោគមួយដែលដឹកនាំផ្ទាល់ដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.
និងមានបេក្ខជនដែលត្រូវបានជ្រើសរើសជាប់នៅដំណាក់កាលទី១ និងត្រូវធ្វើការសម្ភាសចំនួន ៧៦ រូប។

ដំណើរការនៃការសម្ភាសនេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយតម្លាភាព ដោយមុនពេលសម្ភាស បេក្ខជនទាំងអស់ត្រូវបានត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យយកចូល ឬប្រើប្រាស់នូវសំណៅឯកសារ ទូរសព្ទ និងមធ្យោបាយទំនាក់ទំនងផ្សេងៗ ព្រមទាំងត្រូវចាប់ឆ្នោតជ្រើសរើសលំដាប់វេនសម្រាប់ការចូលសម្ភាស។

កិច្ចដំណេីរការនៃការសម្ភាសនេះ ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍អនាមិកភាព ពោលគឺ ទាំងអត្តសញ្ញាណ អត្តលេខ លំដាប់លេខរៀងចូលសម្ភាសរបស់បេក្ខជននីមួយៗ មិនត្រូវបានបង្ហាញ នៅក្នុងអំទ្បុងពេលសម្ភាសនោះឡើយ។ ជាលទ្ធផល​ ក្រោយបញ្ចប់នៃការសម្ភាស,​ បេក្ខជនដែលត្រូវបានជ្រើសរើសជាប់ជាស្ថាពរមានចំនួន ៤០ រូប (ស្ត្រី ១២ រូប)។

សូមបញ្ជាក់ផងដែរថា​ នេះជាលេីកទី៣​ ហេីយ​ ដែល​ អ.ដ.ក.​ បាន​ដំណេីរការដោយជោគជ័យ​នូវការប្រទ្បងប្រជែងជ្រេីសរេីសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ​នៃ​ អ.ដ.ក.​ ដោយ​ឈរលេីគោលការណ៍គុណាធិបតេយ្យ​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×