ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។
បើតាមសំណេររបស់ឯកឧត្តម វ៉ាង វិនពីនបានបញ្ជាក់ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានមានជំនួបជាមួយ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ភាគីចិនសុខចិត្តសហការជាមួយភាគីមិត្តកម្ពុជាក្នុងការជំរុញឲ្យសុីជម្រៅនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងគាំទ្រភាគីមិត្តកម្ពុជាបង្ក្រាប និងដាក់ទោសតាមច្បាប់លើសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី






