ព្រំដែន-ប្រាសាទតាមាន់ធំ ៖ ពេលនេះផ្ទុះអាវុធនៅប្រាសាទតាមាន់ធំហើយ ដោយកងទ័ពកម្ពុជា វាយបកទៅលើទាហានថៃ ដែលបើកការបាញ់មកលើទាហានយើងមុន។ កងទ័ពទាំង២កំពុងបាញ់ដាក់គ្នា។
កងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃ ដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និងបានបិទប្រាសាទតាមាន់របស់កម្ពុជា មិនឱ្យប្រជាពលរដ្ឋចូល។
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី




