ភ្នំពេញ ៖ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានជំនួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជា ដើម្បីធ្វើការពន្យល់អំពីស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ចំនួនអង្គទូត និងអនុព័ន្ធយោធាបរទេស ដែលបានចូលរួមនាព្រឹកនេះ មានចំនួន ៥២ រូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















