Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិបអ្នកកាសែតកម្ពុជា បង្ហាញក្ដីព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយសារព័ត៌មានបំភ្លៃ និងបំភាន់នៅក្នុងកាលៈទេសៈនៃជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជាបានកត់សម្គាល់អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ The Nation Thailand ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងរុញស្ថានភាពជម្លោះឱ្យកាន់តែតានតឹង។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្តែងការព្រួយបារម្ភចំពោះការផ្សព្វផ្សាយព័ត៌មានមួយ
លោក ពុយ គា ចំនួនដែលខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្ដោយព្រំដែនរវាងកម្ពុជានិង ថៃ ហើយដែលនាំឱ្យមានការយល់ច្រឡំមិនត្រឹមតែក្នុងប្រទេសទាំងពីរនោះទេ ប៉ុន្តែរហូតដល់អន្តរជាតិទៀតផង។

ការផ្សាយព័ត៌មានខុសពីការពិត នឹងបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងទ្វេភាគី បង្កការយល់ច្រឡំជាសា ធារណៈ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាព និងសន្តិភាពនៅតាមបណ្ដោយ ព្រំដែននៃប្រទេសទាំងពីរ សារព័ត៌មានដែលមានទំនួលខុសត្រូវ ត្រូវមានមូលដ្ឋានលើការពិត ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងបង្ហាញការប្រុងប្រយ័ត្ន ដោយចៀសវាងការផ្សាយព័ត៌មានដោយគ្មានការ ផ្ទៀងផ្ទាត់ ឬដោយការលម្អៀង។
ក្ដីបារម្ភនេះក៏បានលេចចេញពីអត្ថបទមួយដែលផ្សាយដោយសារព័ត៌មានថៃឈ្មោះTheNationThailand កាលពីថ្ងៃទី ២៤ ខែកក្កដា ដែលបានសរសេរថា ៖ “អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានឡើងយន្តហោះឯកជន ពីភ្នំពេញទៅប្រទេសចិន បន្ទាប់ពីកងទ័ពកម្ពុជា បានចាប់ផ្ដើមវាយ ប្រហារលើប្រទេសថៃ…”។
ភ្លាមៗនោះ សម្តេច ហ៊ុន សែន ក៏បានឆ្លើយតបថា៖“ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួម ចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី…ដើម្បីវាយចោរថ ឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។”
ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ សារព័ត៌មាន The Nation Thailand ដដែល បានផ្សាយថា “កងកម្លាំងថៃបានដណ្ដើមយកប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ បាន ដោយជោគជ័យ” ប៉ុន្តែភាគីកម្ពុជា បានថ្លែងថាជា “ព័ត៌មានមិនពិត” ។

អត្ថបទដែលចេញផ្សាយដោយ The Nation Thailand បានបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈដែលនាំទៅដល់ការបាត់ជំនឿ លើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះ។
ឆ្លៀតក្នុងឱកាសនេះ ក.អ.ក សូមអំពាវនាវឲ្យគ្រប់សារព័ត៌មានទាំងនៅកម្ពុជានិងថៃ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យ ប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពតានតឹងនៃជម្លោះតាមរយៈអត្ថបទព័ត៌មាន ដែលមិនញុះញង់ បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ ជាដើម ប៉ុន្តែអាចជួយជំរុញនិងលើកទឹកចិត្តដល់ការសន្ទនាជា វិជ្ជមានរវាងប្រទេសទាំងពីរ។
ក្លិបអ្នកកាសែតកម្ពុជា ចូលរួមជាមួយអ្នកសារព័ត៌មានដែលកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានដោយភាពទទួលខុសត្រូវ និង បន្តការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាន និងប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ)៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×