Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា , ជប៉ុនបានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា ចំពោះការប៉ះទង្គិចយោធានៅតាមខ្សែបន្ទាត់ព្រំដែន

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង ២:២០នាទីរសៀល(ម៉ោងនៅប្រទេសជប៉ុន) ប្រមាណជា ២៥នាទី ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី (Iwaya Takeshi) រដ្ឋមន្ត្រីការបរទេសជប៉ុន បានសន្ទនាតាមទូរសព្ទជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា។

សេចក្តីសង្ខេបនៃកិច្ចសន្ទនាមានដូចខាងក្រោម៖

១. ជាការចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី អ៊ីវ៉ាយ៉ា បានបង្ហាញកង្វល់យ៉ាងខ្លាំងរបស់ប្រទេសជប៉ុន ចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃដែលកំពុងកើតឡើង ។ ឯកឧត្តមបានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា និងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយ ដោយសន្តិវិធីតាមរយៈការសន្ទនា។

២. ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពន្យល់ពីគោលជំហររបស់កម្ពុជានិងបង្ហាញពីបំណងក្នុងការដោះស្រាយស្ថានការណ៍ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញឱ្យបានឆាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×