Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសចរស៊ីវិលប្រកាសឱ្យជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិសវាងតំបន់ប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ជូនដំណឹងឱ្យក្រុមហ៊ុនអាកាសចរណ៍ ហោះហើរឆ្លងកាត់កម្ពុជា កម្ពស់១១គីឡូម៉ែត្រ តំបន់ប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ត្រូវប្ដូរទិស ចៀសវាងគ្រោះថ្នាក់ ខណៈការហោះហើររវាងប្រទេសទាំងពីរ នៅដំណើរការធម្មតា។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានចេញមកបញ្ជាក់ថា គិតមកដល់ពេលនេះ (ម៉ោង១០៖៥០ព្រឹក) ជើងហោះរវាងរាជធានីភ្នំពេញ-ទីក្រុងបាងកក និងទីក្រុងសៀមរាប- ទីក្រុងបាងកក នៅបន្តដំណើរការហោះហើរជាធម្មតា។

ឯកឧត្តម មានប្រសាសន៍ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងតាមដានស្ថានភាពជាប់ជាប្រចាំ និងជូនដំណឹងដល់សាធារណជនភ្លាមៗបើមានអ្វីប្រែប្រួល។ ដោយឡែកសម្រាប់ការហោះហើររំលង ដោយប្រើ​ប្រាស់ដែនអាកាសកម្ពុជា, អាកាសចរណ៍ស៊ីវិលកម្ពុជា បានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ ឱ្យមានការហោះវាងពីតំបន់ប្រយុទ្ធគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×