Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមឃួង ស្រេង បានស្ម័គ្រចិត្តអញ្ជើញបរិច្ចាគឈាមមនុស្សធម៌ ដើម្បីត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ​ ឬប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដី

ភ្នំពេញ៖តបតាម​ការ​អំពាវនាវ​របស់​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ​ (​ TYDA )​ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀតនារសៀលថ្ងៃសុក្រ ទី២៥ កក្កដា ២០២៥នេះ បានស្ម័គ្រចិត្តអញ្ជើញមកបរិច្ចាគឈាមមនុស្សធម៌នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមការរៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) ដើម្បីយកឈាមទាំងនេះទៅបម្រេីដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិត​ដែលទទួលគ្រោះថ្នាក់​ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល​និងដើម្បីត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ​ ឬប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដី​នៅទិសខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។

ឯកឧត្ដមឃួង ស្រេងបានមានប្រសាសន៍ថា៖នេះជាលើកទីមួយហើយ ដែលលោកបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាសម្រុកមកផ្ដល់ឈាម ដើម្បីយកឈាមទាំងនេះទៅបម្រេីដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិត​ដែលទទួលគ្រោះថ្នាក់​ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល​និងដើម្បីត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ​ ឬប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដី​។ នេះជាមោទនភាព មួយបង្ហាញពីស្មារតីស្នេហាជាតិជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

ឯកឧត្ដមឃួង ស្រេងបានបន្តទៀតថា៖ រាជធានីភ្នំពេញបានចងសម្ព័ន្ធមន្ត្រីភាពជាមួយនឹងកងទ័ពជួរមុខរបស់យើង ដោយតែងតែជួយឧបត្ថមទាំងថវិកាសម្ភារៈនិងម្ហូបអាហារដល់ទាហានជួរមុខរបស់យើងរហូតកន្លងមក។ វីរកងទ័ពជួរមុខ​របស់យើងជាសរសរគ្រឹះការពារទឹកដីដ៏រឹងមាំ ដោយពួកគាត់បានលះបង់ កម្លាំងកាយចិត្តព្រមទាំងអាយុជីវិត ដើម្បីការពារទឹកដីរបស់យើង។
ឯកឧត្ដមឃួង ស្រេងបន្តថា៖ សម្រាប់យើងជាអ្នកនៅសមរភូមិក្រោយ សូមលើកទឹកចិត្តដល់កងទ័ពជួរមុខ របស់យើង។ កងទ័ពជួរមុខរបស់យើងមិននៅឯកោរនោះទេ គឺមានរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ បាននិងកំពុងផ្ដល់នូវការលើកទឹកចិត្តនិងផ្ដល់ជាស្បៀងអាហារ មិនខ្វះខាតឡើយ និងសូមជូនពរឲ្យកងទ័ពជួរមុខរបស់យើង ជួបតែជ័យជំនះឈ្នះពីសត្រូវឈ្លានពាន។

សកម្មភាពនេះត្រូវបានរៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល។គោលបំណងសំខាន់នៃការបង្កើតឱ្យមានពិធីបរិចាកឈាមដោយស្ម័គ្រចិត្តខាងលើនេះ មានចំនួន២​ គឺ៖​១/​ បម្រេីដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិត​ដែលទទួលគ្រោះថ្នាក់​ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល​ ហេីយមានតម្រូវការឈាមជាបន្ទាន់២/​ ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ​ ឬប្រជាពលរដ្ឋ​ ក្នុងករណីដែលទទួលរងរបួស​ ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដី​នៅទិសខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។
ឈរលេីគោលបំណងសំខាន់​ ២ខាងលេី​ ពិធីបរិច្ចាគឈាមមនុស្សធម៌ពេលនេះ​ គឺធ្វេីឡេីងដេីម្បីត្រៀមបង្ការផង​ និងយោងលេីសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ​ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង​ ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត​ ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន​ ហេីយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ​ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ​ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ​ ព្រោះ​ “ឈាមជាជីវិត​“៕រក្សាសិទ្ធដោយ៖សុទ្ធលី

×