ភ្នំពេញ ៖ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា «នេះជារូបភាពនៃលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់កងទ័ពឈ្លានពានថៃដោយប្រើយន្តហោះ F-16 និងគ្រាប់បែកចង្កោមមកលើទីតាំងស៊ីវិល។ រូបភាពនេះ កងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកលើវត្តតាមាន់សែនជ័យ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កងទ័ពឈ្លានពានថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ហើយកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនដោយធ្វើការវាយបកលើកងទ័ពឈ្លានពានថៃ។ នេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកងទ័ពថៃបានប្រព្រឹត្តក្នុងអំឡុងពេលឈ្លានពានដែលបំផ្លិចបំផ្លាញទីកន្លែងសក្តារៈសាសនា»៕ រក្សាសិទ្ធដោយ៖សុទ្ធលី




