Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ៖​​​អំពាវនាវឱ្យប្រកាន់យកការអត់ធ្មត់ជាអតិបរមា, បញ្ឈប់ហិង្សាប្រដាប់អាវុធ, ដោះស្រាយជម្លោះដោយសន្តិវិធី

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា លទ្ធផលនៃកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ៖​​​ ១-អំពាវនាវឱ្យប្រកាន់យកការអត់ធ្មត់ជាអតិបរមា, ២-បញ្ឈប់ហិង្សាប្រដាប់អាវុធ, ៣-ដោះស្រាយជម្លោះដោយសន្តិវិធី។

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. (UNSC) បានកោះប្រជុំបន្ទាន់ពិភាក្សាលើជម្លោះកម្ពុជា-ថៃ នៅម៉ោង ៣រសៀល ម៉ោងនៅទីក្រុងញូវយ៉ក ត្រូវនឹងម៉ោង ២ទៀបភ្លឺយប់នេះ ម៉ោងនៅកម្ពុជា។

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. (UNSC) ទទួលខុសត្រូវថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ យោងធម្មនុញ្ញអ.ស.ប. រដ្ឋសមាជិកទាំងអស់ មានកាតព្វកិច្ចគោរពតាមការសម្រេចចិត្តរបស់ UNSC ។

សមាជិក UNSC បច្ចុប្បន្ន៖ អចិន្ត្រៃយ៍ ៥ (China, France, Russia, UK and USA) និង មិនអចិន្ត្រៃយ៍ ១០ (Algeria, Denmark, Greece, Guyana, Pakistan, Panama, Republic of Korea, Sierra Leone, Slovenia and Somalia) ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×