Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថា សកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ជាង ៣ពាន់គ្រួសារ នៅវត្តបាត់ថ្កៅ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹក ថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា សមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-៣ថ្ងៃ កន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សាប្តូរផ្តាច់ការពារបូរណភាព ទឹកដីបានជាទីមោទនៈ។ សម្តេច ក៏បានគូសបញ្ជាក់ថា សកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ។

សម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងអំណអរគុណដល់អាជ្ញាធរខេត្ត ដែលបានជម្លៀសប្រជាពលរដ្ឋមកកាន់តំបនសុវត្ថិភាព និងបានរៀបចំក្រុមការងារទទួល និងផ្គត់ផ្គង់ នូវស្បៀងអាហារថ្នាំសង្កូវ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ។ ទន្ទឹមនឹងនោះផងដែរ សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការបង្កភាពចលាចល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវសេចក្តីរំភើប និងការកោតសសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមខ្មែរជួយខ្មែរ ដែលបានចែលរំលែកនូវក្តីស្រឡាញ់ សាមគ្គីភាព មិត្តភាព ក៏ដូចជា ការបរិច្ចាកស្បៀងអាហារ និង ថ្នាំពេទ្យដល់កងទ័ពជូរមុខ និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×