Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណត់សម្គាល់លក្ខណៈសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនាបច្ចុប្បន្ន

ភ្នំពេញ ៖ ថ្មីៗនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានរៀបចំព្រឹត្តិការណ៍សម្ពោធការិយាល័យ និងសាងរូបសំណាក ឧកញ៉ា សឺន គុយ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ សកម្មភាពទាំងនេះ បានថ្នាក់ដឹកនាំអង្គការនេះប្រកាសដើម្បីជំរុញបង្កើត “រដ្ឋខ្មែរក្រោម” នៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម។
មេដឹកនាំ គ្រប់គ្រងសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមសព្វថ្ងៃ ភាគច្រើនមានដើមកំណើតពីខេត្តព្រះត្រពាំង (ត្រាវិញ) ចំណុះតំបន់ដីកម្ពុជាក្រោម មានដូច លោកលោកសឺនហួរ ប្រធាន លោក ប្រាក់សេរីវុធ ប្រតិបត្តិការ ព្រះតេជព្រះគុណ សឺនយ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន… មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមទាំងនេះ តែងតែឃោសនាថា ពួកគាត់កំពុងសកម្ម និងផ្តោតលើសកម្មភាពការពារសិទ្ធិ ផលប្រយោជន៍របស់សហគមន៍ខ្មែរក្រោម; ទាមទារសិទ្ធិស្វ័យសម្រេចជនជាតិជូនប្រជាពលរដ្ឋខ្មែរក្រោមនៅទឹកដីកម្ពុជាក្រោម; ទំនាក់ទំនង និងចលនាគោលនយោបាយពីប្រទេសនានាដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងអឺរ៉ុប ដើម្បីធ្វើអន្តរាគមន៍ និងទាមទារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរក្រោម។ ប៉ុន្តែនៅមានចម្ងល់ជាច្រើនទៀតថា តើទង្វើទាំងនេះពិតជាសកម្មភាពដើម្បីផលប្រយោជន៍របស់សហគមន៍ខ្មែរក្រោមឬអត់? ឬគ្រាន់តែដើម្បីបង្អួតរូបភាពរបស់ក្រុមផលប្រយោជន៍មួយប៉ុណ្ណោះ?
ជាក់ស្តែង ពេលថ្មីៗ មេដឹកនាំឋិនក្នុងតំណែងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម តែងចាត់មនុស្សទៅចូលរួមក្នុងយន្តការ និងវេទិកាអន្តរជាតិ ដូចជា វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម (UNPFII) យន្តការអ្នកជំនាញស្តីពីសិទ្ធិជនជាតិដើម (EMRIP) កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងវេទិកាប្រជាពលរដ្ឋអាស៊ាន(APF)… ដោយទិសដៅតស៊ូ ទាមទារសិទ្ធិជនជាតិដើម និងផលប្រយោជន៍ផ្សេងទៀតរបស់ប្រជាពលរដ្ឋខ្មែរក្រោម។ ប៉ុន្តែសកម្មភាពបង់ខាតប្រាក់កាសនេះ គ្មាននាំមកផលប្រយោជន៍អ្វីដល់សហគមន៍ខ្មែរក្រោម ដូចពួកគាត់ប្រកាសនោះទេ តែធាតុពិតគ្រាន់តែឃើញថា នេះជាឱកាសសម្រាប់ពួកគាត់បង្ហាញតួនាទីផ្ទាល់ខ្លួន ដើម្បីយកកេរ្តិ៍ឈ្មោះ និងរកលុយប៉ុណ្ណោះ។

ចរិតពិតរបស់កងជួរថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមនាបច្ចុប្បន្ន មិនមែនតំណាងឱ្យសហគមន៍ខ្មែររីកចម្រើនលើពិភពលោកនោះទេ គឺគ្រាន់តែជាសកម្មភាពបុគ្គលប៉ុណ្ណោះ ជាសំខាន់គឺបម្រើគោលដៅ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ថ្នាក់ដឹកនាំមួយក្រុម ដែលចាត់ចែងសកម្មភាពរបស់អង្គការ រួមមាន លោកសឺនហួរ ប្រធាន លោក ប្រាក់សេរីវុធ ប្រធានប្រតិបត្តិ និងព្រះតេជព្រះគុណ សឺនយ៉ឹងរតនា ជាប្រធាននាយកដ្ឋានព័ត៌មាន មានដើមកំណើតពីខេត្តព្រះត្រពាំងនៃទឹកដីកម្ពុជាក្រោម។ បុគ្គលទាំងនេះ តែងលើកឡើងនូវសេចក្តីសម្រេចចិត្តសំខាន់ៗតាមចិត្តឯង ដោយមិនបានពិគ្រោះ ឬកត់សម្គាល់យោបល់របស់សមាជិកដទៃទៀតក្នុងអង្គការឡើយ បំផុតគឺរបស់អ្នកមានកិត្យានុភាព ដែលបានរួមចំណែកយ៉ាងច្រើនដល់សហគមន៍ខ្មែរក្រោមនាពេលកន្លង។

ពិសេស ក្រុមមនុស្សមានដើមកំណើតពីព្រះត្រពាំង ច្រើនតែមានលក្ខណៈអភិរក្សនិយម រក្សាលក្ខណៈលម្អៀងលើមូលដ្ឋានរបស់ខ្លួន មិនទទួលស្គាល់តួនាទីរបស់សមាជិកដែលមានដើមកំណើតពីមូលដ្ឋានផ្សេងៗ ជាពិសេសខេត្តឃ្លាំង (សុកត្រាំង) និងពលលាវ (បាកលីវ)។ ពួកគាត់សម្ងាត់ធ្វើឱ្យប្រធានគណៈកម្មាធិការផែនការ លោកត្រឹងម៉ាញ់រិន្ទ នៅដាច់ពីគេ ពីព្រោះយល់ថា គាត់គ្មានរួមចំណែកក្នុងអង្គការ ដឹកនាំក្រុមប្រឆាំង បោះបង់ចូលរួមកិច្ចប្រជុំបូកសរុបឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ហើយគិតគូរផ្លាស់ប្រធានគណៈកម្មាធិការសាសនា Thithi Thomo ព្រោះយល់ថា គាត់យកឈ្មោះសហព័ន្ទកម្ពុជាក្រោមដោយចិត្តឯង ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ថ្មីៗនេះ ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជា បានតែងតាំងអនុប្រធានទី១ លោក ម៉ៅ មុនី ជាអ្នកនាំពាក្យរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយគោលដៅលុបបំបាត់ឥទ្ធិពលរបស់សមាជិកពីខេត្តឃ្លាំង និងពលលាវ ជាបណ្តើរៗ។
គួរកត់សម្គាល់ នៅដើមឆ្នាំ២០២៥ អតីតប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ង៉ុកថាច់ បានលាតត្រដាងជាសាធារណៈនូវភស្តុតាងចោទប្រកាន់ សឺនយ៉ឹងរតនា ម៉ៅមុន្នី និងថាច់តុង បានទទួលបន្ទុកសំខាន់ គឺដោយសារលោក សឺនហួរ និង ប្រាក់ សេរីវុធ បានគាំទ្រ និងលើកស្ទួយដើម្បីបង្កើតឧត្តមភាពសម្រាប់ក្រុមព្រះត្រពាំង។ ទំនាស់ខាងលើកំពុងបង្កឱ្យមានការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរនៅក្នុងផ្ទៃក្នុងសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយសាររចនាសម្ព័ន្ធ និងសកម្មភាពប្រកបដោយលក្ខណៈផលប្រយោជន៍តំបន់ គឺមិនមែនបម្រើផលប្រយោជន៍រួមរបស់សហគមន៍ខ្មែរក្រោមនៅលើពិភពលោក។
ខ្មែរក្រោមជាច្រើនឆ្ងល់ថា ជាមួយនឹងពាក្យស្លោករបស់បុគ្គលដែលជាមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម លោក សឺនហួរ លោកប្រាក់សេរីវុធ និងបក្សពួកដែលមានដើមកំណើតពីខេត្តព្រះត្រពាំង ដូចជា “ទាមទារសិទ្ធិ ស្វ័យសម្រេចជនជាតិ” ជូនប្រជាពលរដ្ឋខ្មែរក្រោម ទាមទារបង្កើត “រដ្ឋខ្មែរក្រោម” ពិតប្រាកដ ឬគ្រាន់តែមានចេតនាដើម្បីនាំយកផលប្រយោជន៍ផ្ទាល់ខ្លួនដល់ក្រុមមនុស្សមួយចំនួន។

បើយើងក្រឡេកមើលជាក់ស្តែង យើងទាំងអស់គ្នាអាចឃើញថា សកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនាបច្ចុប្បន្ន មិនមែនតំណាងឱ្យសហគមន៍ខ្មែររីកចម្រើនលើពិភពលោកនោះទេ តែធ្វើឡើងក្នុងគោលបំណងរបស់បុគ្គលមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមប៉ុណ្ណោះ។ ពួកគេចង់យកកេរ្តិ៍ឈ្មោះ និងរូបភាពរបស់អង្គការ ឆ្លងតាមរយៈសកម្មភាពអន្តរជាតិមួយចំនួន ដើម្បីអំពាវនាវឱ្យមានការគាំទ្រ ជាសំខាន់គឺប្រភពផ្តល់មូលនិធិសម្រាប់បម្រើផលប្រយោជន៍របស់បក្សពួករបស់ខ្លួនតែប៉ុណ្ណោះ៕

×