Sunday, July 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃត្រៀមចល័តនាវា ចូលចន្លោះកោះគុត កោះឆាង សរុបចំនួន ៨ គ្រឿង ក្នុងភូមិសាស្រ្តខេត្តកោះកុង

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកងកម្លាំងកម្ពុជារក្សាការឈរជើងតាមទីតាំងដដែល ដោយមិនមានការប្រែប្រួល ឬផ្ទុះអាវុធឡើយ, ប៉ុន្តែ មានសភាពការណ៍តានតឹង ដោយសារសកម្មភាពទន្ទ្រាន ឈ្លានពាន បង្ខិតបង្ខំនេះ ពីសំណាក់ភាគីថៃ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតមកដល់ត្រឹមម៉ោង ១១ ថ្ងៃទី២៦ ខែកកក្កដា សភាពការណ៍កងកម្លាំងឈរជើងរបស់កម្ពុជា នៅទីតាំងដដែល មិនមានការប្រែប្រួលនោះទេ តែខាងភាគីថៃ បានការធ្វើចល័តទ័ពនៅព្រំដែនទឹក នៅតំបន់កោះគត់ និងកោះឆាង ដោយបានចល័តនាវា សរុបទាំងអស់ ៨គ្រឿង។

ចំណែកលោកម៉េត មាសភក្តី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យខេត្តឧត្ដរមានជ័យ បានថ្លែងថា រហូតមកដល់ម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដានេះ ស្ថានភាពកាន់តែក្តៅឡើង មិនថមថយ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×