ភ្នំពេញ ៖ ក្រសួងការពារជាតិ សូមទាត់ចោលចំពោះព័ត៌មានភូតកុហក ប្រឌិត និងបំភ្លៃ ពីសំណាក់ភាគីថៃ ដែលថា កម្ពុជាបានប្រើប្រាស់ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញមកទាត់ចោលចំពោះការចោទប្រកាន់ពីសំណាក់ភាគីថៃ ថា កងទ័ពកម្ពុជា បានប្រើប្រាស់ស៉ីលរយៈចម្ងាយឆ្ងាយ «PHL03» ដើម្បីវាយប្រហារទៅលើទឹកដីថៃ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យការពារជាតិកម្ពុជា បញ្ជាក់ថា កម្ពុជាគឺគ្មានការចាំបាច់ក្នុងការប្រើមីស៉ីលចម្ងាយឆ្ងាយ PHL03 នោះទេ។
ការចេញមកបញ្ជាក់បែបនេះរបស់ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលអ្នកនាំពាក្យបន្ដធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៣ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។
អ្នកនាំពាក្យសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មុននេះបន្តិចក៏មានព័ត៌មាន ចោទប្រកាន់ថា កម្ពុជាបានប្រើនូវមីស៉ីលចម្ងាយឆ្ងាយ PHL03 វាយប្រហារទៅលើទឹកដីថៃ ចំណុចកន្លែងនេះ ក្រសួងការពារជាតិសូមទាត់ចោល ពីព័ត៌មានភូតកហុក និងជាព័ត៌មាន ប្រឌិតក្លែងក្លាយ លាភពណ៌មកលើកម្ពុជា។ កម្ពុជា គ្មានការចាំបាច់ក្នុងការប្រើមីស៉ីលចម្ងាយឆ្ងាយ PHL03 នោះទេ»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានទាត់ចោលទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ ភូតភរ ក្នុងចេតនាព្យាបាទពីសំណាក់ភាគីថៃ មកលើកម្ពុជា ថាបានបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ ទាំងអាជ្ញាធរឡាវ មិនបានចោទប្រកាន់ ឬក៏មិនទាន់បានបើកការស៉ើបអង្កេតចំពោះករណីនេះនៅឡើយទេ ក៏ប៉ុន្តែ ភាគីថៃ បែរជាអ្នកផ្សព្វផ្សាយព័ត៌មានកខ្វក់ចោទប្រកាន់មកលើកម្ពុជាទៅវិញ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានបង្ហោះសារទៅកាន់ភាគីថៃ ត្រូវញ្ឈប់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតគ្រប់រូបភាព ក្នុងគោលដៅបង្វែរចំណាប់អារម្មណ៍ពីការរំលោភបំពានច្បាប់អន្តរជាតិ មកលើទឹកដីកម្ពុជា ដោយបប្រឌិត លាភពណ៌កម្ពុជាទៅវិញ៕រក្សាសិទ្ធដោយ៖សុទ្ធលី





