Sunday, July 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីនអំពាវនាវឲ្យប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ

ភ្នំពេញ ៖ រអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សរង្គ្រោះជនពិការដោយសារមីន បានចេញសេចក្តីអំពាវនាវយ៉ាងដូច្នេះថា ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ។

ជាថ្មីម្ដងទៀត អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះកងកម្លាំងប្រដាប់អាវុធថៃដែលបាន ប្រើប្រាស់គ្រាប់បែកចង្កោម នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ធ្វើឱ្យប្រជាពលរដ្ឋជាពិសេស កុមារទទួលរងរបួស ខូចខាតទ្រព្យសម្បត្តិ និងមានជនភាសឹកជាច្រើនពាន់នាក់។

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោមទាំងនោះ អាជ្ញាធរមីន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ព្រំដែន ដូចតទៅ ៖
១. សូមបងប្អូននៅពេលប្រទះឃើញគ្រាប់បែកចង្កោម (គ្រាប់មានរូបរាងស្រដៀងនឹងរូបភាពភ្ជាប់) សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។
២. នៅពេលប្រទះឃើញគ្រាប់ដែលមានភិនភាគដូចរូបភ្ជាប់​ សូមរាយការណ៍ជាបន្ទាន់មកកម្លាំង ប្រដាប់អាវុធ នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ឬ ប្រតិបត្តិករបោសសម្អាតមីន ដែល នៅក្បែរនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×