Sunday, July 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ៖ កងទ័ព ប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថាថ្ងៃទី៣ នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដេីម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។

លោក បានបញ្ជាក់ថា ទោះបី ៣ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់យុទ្ធវិធីនិងកម្លាំងចិត្តប្រកបដោយថាមពេលនិងភាពមុតស្រួចដល់វីរៈកងទ័ពរបស់យេីង។ ស្មារតីតេជោសែន នៅជាមួយអ្នកប្រយុទ្ធរបស់យេីងគ្រប់ពេល។

រដ្ឋបុរសដែលបានឆ្លងកាត់សមរភូមិស្ទេីតែ ៤ ភាគ៥ នៃជីវិតរូបនេះលេីកឡេីងថា សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហ៊ានថៃបានបាញ់ប្រហារមកលើទាហ៊ានកម្ពុជា នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ និងជាបន្តបន្ទាប់រាលដាលតាមបណ្ដោយព្រំដែនកម្ពុជា-ថៃទាំងអស់។

រហូតមកដល់ថ្ងៃនេះ ជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតែបន្តកម្ដៅមិនទាន់បានធូរស្រាលនៅឡើយ ខណៈតែទាហ៊ានកម្ពុជានៅតែបន្តកាន់កាប់យ៉ាងម៉ឺងម៉ាត់នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×