ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា យន្តហោះF-16 និងគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ដែលទាំងយន្តហោះនិងគ្រាប់បែកនេះផលិតនៅសហរដ្ឋអាមេរិកដែលឥឡូវនេះពួកចោរសៀមបាននិងកំពុងប្រេីប្រាស់ឈ្លានពានទម្លាក់លេីប្រាសាទព្រះវិហារខ្មែរនិងបេតិកភណ្ឌពិភពលោកនេះ!! ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហេង រតនា បានថ្លែងថា សៀមអាចជាប់ជារដ្ឋមួយ ដែលពូកែភូតភរហួសគ្មានពីរ លេីពិភពលោកយេីងនេះ! ទម្លាក់បែកគ្រាប់MK-82ចំលេីប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោកមានភស្តុតាងហ្នឹងភ្នែកនៅតែភូតភរនៅUNថាថៃបានទម្លាក់គ្រាប់បែកនេះ មានចម្ងាយ២គ.មពីប្រាសាទព្រះវិហារ!! ចោរសៀមប្រហែលជាយល់ថាមនុស្សលេីពិភពលោកយេីងនេះ គ្មានភ្នែកទេឬយ៉ាងម៉េច? តាមព័ត៌មាននិងលក្ខណបច្ចេកទេស គ្រាប់បែកMK-82នេះ មានទម្ងន់ជាង២៣០គីឡូក្រាម វាជាគ្រួសារគ្រាប់បែកប្រភេទMK រួមមាន MK-81, MK-82, MK83 និងMK84 មានបំពាក់ឧបករណ៍នាំផ្លូវផលិតនៅអុីស្រាអ៊ែល មានភាពលំអៀងប្រមាណតែជាង១០មប៉ុណ្ណោះពីគោលដៅ! ពីអតីតៈកាល កម្ពុជាធ្លាប់ទទួលរងការទម្លាក់គ្រាប់បែកគ្រប់ប្រភេទមានចំនួនជាង៣លានគ្រាប់!! ។
ឯកឧត្តមបានថ្លែងបន្តទៀតថា មនុស្សលេីពិភពលោកយល់ថា គឺចោរសៀមមានបំណងទម្ងាក់គ្រាប់បែកបំផ្លាញបេតិកភណ្ឌពិភពលោកដ៍អស្ចារ្យមួយនេះនិងគិតតាមបែបសាមញ្ញថា បេីអញលួចប្លន់ប្រាសាទព្រះវិហារមិនបានទេ គឺត្រូវបំផ្លាញនិងកម្ទេចចោលតែម្តង!! ៕ រក្សាសិទ្ធដោយ៖សុទ្ធលី















