Sunday, July 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្ដីថ្លែងការណ៍របស់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia (SIC) ចំពោះជម្លោះប្រដាប់អាវុធតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃ

SIC សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះ ដែលបាត់បង់ជីវិតនិងរងផលប៉ះពាល់ដោយការប៉ះទង្គិចប្រដាប់អាវុធនាពេលថ្មីៗនេះ នៅតាមព្រំដែនកម្ពុជា-ថៃ។ ការបាត់បង់អាយុជីវិតនិងការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងពីរ គឺជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ។

ជាសមាគមយុវជនដែលមានសមាជិកជាង ៦០០នាក់ និងមានបណ្ដាញយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ាននិងជប៉ុន SIC បន្តលើកតម្កើងសន្តិភាព និងគោរពគ្នាទៅវិញទៅមក។ យើងជឿជាក់ថា សន្តិភាពពិតប្រាកដ ពិតជាអាចសម្រេចបានតាមរយៈគតិបណ្ឌិតក្នុងការដឹកនាំ និងការប្ដេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្ដរជាតិ។

លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សូមអំពាវនាវដល់បណ្ដាញយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន គាំទ្រសន្តិភាព ឯកភាព និងការចូលរួមក្នុងន័យស្ថាបនា នៅក្នុងបញ្ហាវិវាទរវាងកម្ពុជា និងថៃ។ ពេលនេះ ជាងពេលណាៗទាំងអស់ យើងចាំបាច់ត្រូវប្ដេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅបញ្ចប់ជម្លោះ ជំនួសមកវិញនូវស្ថិរភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC)៕

×