ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។
ស្របពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះខ្លឹមសារថា ក្នុងសភាពការណ៍ប្រទេសជាតិ និងប្រជាជន កំពុងរងគ្រោះបែបនេះ យើងគ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិសម្រាកនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។ ពេញមួយជីវិតរបស់សម្តេចក៏មិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺ (ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)៕
ក្នុងសភាពការប្រទេសជាតិនិងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។
យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។
ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺ (ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)៕ រក្សាសិទ្ធដោយ៖សុទ្ធលី




