Monday, July 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាម៉េរិកប្រាប់ឲ្យថៃ​ ទទួលបទឈប់បាញ់​ ជាមួយកម្ពុជាជាបន្ទាន់ និងបន្ថយភាពតានតឹងភ្លាមៗ

ស្ថានទូតអាមេរិក នៅភ្នំពេញ បានចេញផ្សាយព័ត៌មានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានសន្ទនាជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា រួចហើយ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាជាមួយប្រទេសថៃ ក្នុងវិវាទព្រំដែនដែលកំពុងបន្ត។

កិច្ចសន្ទនាតាមទូរស័ព្ទរបស់ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ។

បើតាមសេចក្តីថ្លែងរបស់ការណ៍ការិយាល័យអ្នកនាំពាក្យ នៅថ្ងៃទី 27 ខែ កក្កដា 2025 , លោកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងថា ៖ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានសន្ទនា​ជាមួយ​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ដើម្បីអំពាវនាវ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​ បន្ធូរបន្ថយ​ភាពតានតឹងជាបន្ទាន់ និង​យល់ព្រមលើ​កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា​ជាមួយ​ប្រទេសថៃ ក្នុងវិវាទព្រំដែន​ដែល​កំពុងបន្ត។ លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញ​នូវ​បំណងប្រាថ្នារបស់ លោកប្រធានាធិបតី Trump ដែលចង់បានសន្តិភាព និង​សារៈសំខាន់​នៃ​ការឈប់បាញ់គ្នា​ជាបន្ទាន់។ សហរដ្ឋអាមេរិក ​ត្រៀមខ្លួនដើម្បី​ជួយសម្របសម្រួលកិច្ចពិភាក្សានាពេលខាងមុខ ដើម្បីធានានូវសន្តិភាព និងស្ថិរភាព​រវាង​ប្រទេសកម្ពុជា និងថៃ។

“ ដើម្បីស្វែងរកការបន្ធូរបន្ថយ​ភាពតានតឹងជាបន្ទាន់ និង​យល់ព្រមលើ​កិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ ខណៈជម្លោះព្រំដែនរវាងប្រទេសទាំងពីរកំពុងបន្ត។ លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញ​នូវ​បំណងគោលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់បានសន្តិភាព និង​សារៈសំខាន់​នៃ​ការឈប់បាញ់គ្នា​ជាបន្ទាន់។ លោកបន្ថែមថា សហរដ្ឋអាមេរិក ​ត្រៀមខ្លួនជាស្រេច ដើម្បី​ជួយសម្របសម្រួលកិច្ចពិភាក្សានាពេលខាងមុខ ដើម្បីធានានូវសន្តិភាព និងស្ថិរភាព​រវាង​ប្រទេសកម្ពុជា និងថៃ។​ “
“​ អាម៉េរិកប្រាប់ឲ្យថៃ​ ទទួលបទឈប់បាញ់​ ជាមួយកម្ពុជាជាបន្ទាន់ និងបន្ថយភាពតានតឹងភ្លាមៗ។ “ប្រសាសន៍រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក

អំពីជម្លោះព្រំដែន ថៃ-កម្ពុជា:
សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីការបង្កើនការប្រយុទ្ធតាមព្រំដែនថៃ-កម្ពុជា។ យើងមានការកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍មក អំពីការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់។ យើងសូមថ្លែងសមានទុក្ខ យ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតមនុស្ស។ យើងសូមអំពាវនាវយ៉ាងទទូច ឱ្យមានការបញ្ឈប់ការវាយប្រហារភ្លាមៗការការពារជនស៊ីវិល និងការដោះស្រាយជម្លោះដោយសន្តិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×