Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបានផ្ញើលិខិតទៅអគ្គលេខាធិការអាស៊ាន ដើម្បីជម្រាបពីការវិវឌ្ឍនៃសភាពការណ៍តានតឹងរវាងកម្ពុជានិងថៃ

ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលិខិតផ្ញើជូន ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីជម្រាបពីការវិវឌ្ឍនៃសភាពការណ៍តានតឹងរវាងកម្ពុជានិងថៃ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសរសេរលិខិតទៅកាន់អគ្គលេខាធិការអាស៊ាន ឯកឧត្តម កៅ គឹមហួន ដើម្បីជម្រាបជូនអំពីសភាពការណ៍ ការវិវឌ្ឍនៃសភាពការណ៍តានតឹងរវាងកម្ពុជានិងថៃ ដើម្បីគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា»។

គួរបញ្ជាក់ថា នេះជាថ្ងៃទី៥ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×