ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានធ្លាក់ពីលើអគារ The Litz បណ្ដាលឲ្យបែកក្បាលចេញឈាមស្លាប់នៅនឹងកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០៖៣០យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ The Litz Hotel Suite ផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុគេបានឮសំឡេងយ៉ាងខ្លាំង ស្រាប់តែមើលទៅមុខសណ្ឋាគារ The Litz ឃើញនារីវ័យក្មេងម្នាក់បានដេកស្លាប់ផ្កាប់មុខ និងមានឈាមហូរចេញពេញលើថ្ម ដោយនាងធ្លាក់មកពីលើអគារស្លាប់នៅនឹងកន្លែង។ នារីរងគ្រោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយកើតហេតុសព ត្រូវបានសមត្ថកិច្ចជំនាញត្រួតពិនិត្យ ដើម្បីស្វែងរកការពិត នៅពីក្រោយថា ជាករណីអ្វីឲ្យប្រាកដ ទើបបាននារីវ័យក្មេងម្នាក់នេះធ្លាក់ពីលើអគារស្លាប់៕ ដោយ៖បញ្ញាស័ក្តិ