Friday, August 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ ៖​ គ្រាប់បែកMK-84 ដែលមិនផ្ទុះ​ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ​ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសថៃ ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ កន្លងមក

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយក អង្គភាពស៊ីម៉ាក់ (CMAC) បានបញ្ជាក់នៅរសៀលថ្ងៃនេះថា៖ «នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៥​ ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង​ និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង​ (មានរន្ធគ្រាប់បែក)​។
សូមបញ្ជាក់ថា​ គ្រាប់បែកMK-84 ដែលមិនផ្ទុះ​ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ​ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសថៃ ក្នុងសង្គ្រាមរយៈពេល៥ ថ្ងៃ២៤-២៨ ខែ​កក្កដា​ ឆ្នាំ២០២៥នេះ។

គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះ​ទេ​ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ​ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ​ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។
គ្រាប់បែកត្រកូលMKនេះ មានកំណត់សំគាល់ និងប្រភពច្បាស់លាស់​ ជាពិសេសទិន្នន័យយន្តហោះF-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា​។ យន្តហោះF-16នេះអាចដឹកគ្រាប់បែកMK-84​ចំនួន៤គ្រាប់ ក្នុងការទម្លាក់ក្នុង១ជេីង។

មានពួកអគតិលាបពណ៌បានលេីកឡេីងថា​ គ្រាប់បែកMK-84នេះ​ជាគ្រាប់បែកចាស់​ សុំបញ្ជាក់ថាករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហេីយនោះ​ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ​ ចែសសុីដែកជ្រៅ​ៗ​ ហើយនេះរណ្តៅគ្រាប់​ផ្ទុះ​ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ​ ជាភ័ស្តុតាងស្រាប់​ អ្នកណាសង្ស័យអាចអញ្ជេីញទៅទស្សនាជាក់ស្តែងបាន​ ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលេីពិភពលោកយេីងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×