ភ្នំពេញ, កម្ពុជា – ក្នុងការឆ្លើយតបចំពោះជនភៀសសឹកដែលរងផលប៉ះពាល់នៅតំបន់ព្រំដែន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្ដើមយុទ្ធនាការជំនួយសង្គ្រោះសំខាន់មួយ ដោយផ្តល់នូវជំនួយជាផ្ទះចល័តថ្មី ចំនួន ៥០ ខ្នង និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ចំនួន ៥០ ខ្នងទៀតទៅគ្រួសារដែលបានជួបប្រទះការបាត់បង់ទីលំនៅ។ ការចាប់ផ្ដើមនេះជាផ្នែកមួយនៃយុទ្ធនាការធំមួយដែលនឹងមានបន្តទៀត រួមមានការប្រមូលមូលនិធិ ដើម្បីផ្តល់ការគាំទ្រយ៉ាងយូរអង្វែង និងស្ថេរភាពទៅសហគមន៍ដែលរងផលប៉ះពាល់។
ផ្ទះចល័តទាំងនេះ ត្រូវបានរចនាឡើងអោយមាន ស្ថេរភាព និងងាយស្រួលក្នុងការរស់នៅ ដើម្បីជាទីស្នាក់អាស្រ័យភ្លាមៗដល់គ្រួសារដែលរងផលប៉ះពាល់។ យុទ្ធនាការមួយនេះបានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរ ស្របតាមយុទ្ធសាស្ត្រ “ការធ្វើអោយពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។
លោក Andy Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា “អស់រយៈពេល៣០ឆ្នាំមកហើយ ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានវត្តមាននៅទីនេះជាមួយប្រជាជនកម្ពុជា ដោយយើងមិនមែនគ្រាន់តែជាក្រុមហ៊ុនផលិតស្រាបៀរប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូក្នុងការរីកចម្រើនរួមគ្នា” ។ “នៅក្រុមហ៊ុន ហ៊ិននីគែន ការប្តេជ្ញាចិត្តក្នុងការធ្វើអោយពិភពលោកកាន់តែប្រសើររបស់គឺជាយុទ្ធនាការនៃដំណើរការអាជីវកម្មរបស់យើងទាំងមូល ចាប់ពីការថែរក្សាបរិស្ថានរហូតដល់ការទទួលខុសត្រូវសង្គម។ ការផ្តល់ជំនួយនេះគឺជាការបន្តនូវគុណតម្លៃរបស់យើង ដោយមានការចូលរួមបន្ថែមពីបុគ្គលិករបស់ក្រុមហ៊ុន និងដៃគូសហការរបស់យើងផងដែរ ដើម្បីធានាថាគ្រួសារទាំងនេះនឹងទទួលបានជំនួយសមស្របក្នុងការចាប់ផ្ដើម និងជាក្តីសង្ឃឹមថ្មីមួយ។”
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏កំពុងចាប់ផ្ដើមយុទ្ធនាការប្រមូលមូលនិធិ រួមជាមួយថ្នាក់ដឹកនាំសហគមន៍ ដៃគូតំណាងចែកចាយ និងដៃគូផ្គត់ផ្គង់ផ្សេងទៀរ។ យុទ្ធនាការនេះនឹងរួមមានសកម្មភាពប្រមូលមូលនិធិ ព្រឹត្តិការណ៍សប្បុរសធម៌ និងកម្មវិធីស្ម័គ្រចិត្តដែលចូលរួមដោយបុគ្គលិក។ ថវិកាទាំងអស់ដែលប្រមូលបាននឹងត្រូវបានឧបត្ថម្ភបន្ថែមទៀត ទៅលើលំនៅស្ថាន សុខភាព និងការអប់រំសម្រាប់សហគមន៍នៅជាយព្រំដែន។
ការចាប់ផ្ដើមនេះបង្ហាញយ៉ាងច្បាស់ពីជំហរនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជឿជាក់ថាភាពជោគជ័យរបស់យើងគឺត្រូវតែដើរដំណើររួមគ្នាជាមួយផលវិជ្ជមានដល់សង្គម។
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅលើពិភពលោក ដែលជាក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនវិនិយោគឈានមុខនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ជាមួយគោលបំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ ក្រុមហ៊ុនហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួមមាន ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមាននិយោជិតប្រមាណ ៧០០នាក់ និងផ្តល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦,០០០នាក់នៅទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ដ្រ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញាចិត្ដចូលរួមនិរន្ដរភាពបរិស្ថាន និង ព្រមទាំងសង្គម និងការពិសាប្រកបដោយការទទួលខុសត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ heinekencambodia.com