Sunday, August 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បុរសជនបានប្រគល់ម៉ូតូថ្មីៗចំនួន១០គ្រឿងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់បន្តជូនដល់បងប្អូនកងទ័ពជួរមុខ

ភ្នំពេញ៖សំរាប់ថ្ងៃទី០២សីហានេះ សប្បុរសជននៅរាជធានីភ្នំពេញនៅតែបន្តបរិចាកទ្រព្យធន ជាថវិកា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់មករដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំដដែរ។ អ្វីដែលប្លែកនៅថ្ងៃនេះ សប្បុរសជនបានប្រគល់ម៉ូតូថ្មីៗចំនួន១០គ្រឿងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់បន្តជូនដល់បងប្អូនកងទ័ពជួរមុខ ដែលមានបូជាសាច់ស្រស់ ឈាមស្រល់ជូនជាតិ ដោយមិនបានបាត់បង់ទឹកដីមួយម៉ែត្រណាឡើយ។

អំណោយជាម៉ូតូ ជាថវិកា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗនេះ ត្រូវបានប្រគល់ជូនដល់សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ សីហា ដោយថ្នាក់ដឹងនាំនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅចាំទទួលមិនដាច់។

លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ‎រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២សីហានេះ យើងបានទទួលម៉ូតូថ្មីៗ ចំនួន១០ គ្រឿងពីសប្បុរសជន យើងនិងបញ្ជូន ម៉ូតូថ្មី ទាំងនេះទៅជូនបងប្អូនកងទ័ពសមរភូមិជួរមុខភ្លាមៗ។
លោកស្រីដោ សម្ផស្ស បន្តថា៖ យេីង ខ្ញុំ នៅបន្ត រង់ចាំទទួលអំណោយរបស់សប្បុរសជន និង សម្របសម្រួលបញ្ជូនបន្តទៅគោលដៅសមរភូមិ ជួរមុខដែលមានតម្រូវការ ។ ជាមួយគ្នានេះ លោកស្រីសូមគោរព អរគុណស្មារតីខ្មែរជួយខ្មែរយើងជាខឿន ការពារជាតិប្រជាជន ស្មារតីខ្មែរតែមួយ។

លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ គិតត្រឹមម៉ោង ១៦និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងបន្តទទួលនូវការបរិច្ចាគជាថវិកាសរុបចំនួន ១.២១៧.៩៩១.៦៨៩ រៀលនិងប្រាក់ដុល្លារ ៣៧៤.៦១៥,០០ ដុល្លារ អាមេរិក ជាមួយនិងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែង អំណរគុណ គុណ យ៉ាង ជ្រាលជ្រៅ បំផុត ផងដែរ ចំពោះ ទឹក ចិត្ត សប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋ ក្នុង ស្មារតី ខ្មែរ ជួយ ជាតិខ្មែរ។នេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ ខ្មែរ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×