Sunday, August 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេសអំពាវនាវ ដល់សហគមន៍ខ្មែរ ចូលរួមសកម្មភាពប្រមូលផ្តុំដោយសន្តិវិធី ដើម្បីសម្តែងអំណរគុណដល់គ្រប់តួអង្គដែលបានរួមចំណែកដល់ការសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេសបានចេញសេចក្តីអំពាវនាវ ដល់សហគមន៍ខ្មែរ ចូលរួមសកម្មភាពប្រមូលផ្តុំដោយសន្តិវិធីនៅថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីសម្តែងអំណរគុណដល់គ្រប់តួអង្គដែលបានរួមចំណែកដល់ការសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ និងដើម្បីជំរុញការអនុវត្តពេញលេញបទឈប់បាញ់នេះឱ្យទទួលបានជោគជ័យ។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស សូមជម្រាបជូនថា សហគមន៍ខ្មែរ ប្រចាំចក្រភពអង់គ្លេសបានមូលមតិគ្នាក្នុងការប្រមូលផ្តុំដោយសន្តិវិធី នៅថ្ងៃអាទិត្យទី០៣ ខែសីហា ឆ្នាំ ២០២៥ ចាប់ពីវេលាម៉ោង ១១:០០នាទី នៅ Trafalgar Square ទីក្រុងឡុងដ៍។ ការប្រមូលផ្ដុំនេះមានគោលបំណងសម្តែងអំណរគុណដល់គ្រប់តួអង្គ ដែលបានរួមចំណែកដល់ ការសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ និងដើម្បីជំរុញការអនុវត្តពេញលេញនូវបទឈប់បាញ់ នេះ។ ហេតុដូចនេះ សកម្មភាពនៃការប្រមូលផ្ដុំខាងលើនឹងផ្តោតលើខ្លឹមសារ ៣ សំខាន់ៗ ដូចខាងក្រោម៖ ១. ថ្លែងអំណរគុណគ្រប់ភាគីដែលបានរួមចំណែក ជំរុញឱ្យមានកិច្ចព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជាពិសេស ឯកឧត្តម Donald Trump ប្រធានាធិបតី អាមេរិក, ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, សាធារណរដ្ឋប្រជាមានិតចិន និងសហគមន៍អន្តរជាតិ នានា។
២. អំពាវនាវភាគីពាក់ព័ន្ធអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន និងការគាំទ្រឱ្យមានយន្តការត្រួត ពិនិត្យបទឈប់បាញ់ ។
៣. ជំរុញការដោះស្រាយបញ្ហាដោយសន្តិវិធី ប្រកបដោយយុត្តិធម៌ ស្របតាមច្បាប់អន្តរជាតិ ដើម្បី អនុញ្ញាតឱ្យប្រជាជនកម្ពុជា និងថៃ រួមរស់ជាអ្នកជិតខាងល្អដោយសុខដុម។

ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេសសូមអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ នៅចក្រភពអង់គ្លេស ចូលរួមក្នុងសកម្មភាពខាងលើឱ្យបានច្រើនកុះករ តាមការគួរ។ សម្រាប់អ្នកចូលរួមអាចធ្វើការរៀបចំផ្ទាំងផ្សព្វផ្សាយផ្សេងៗ ដោយផ្តោតលើចំណុចទាំង ៣ ខាងលើ ដូច
មានខ្លឹមសារជូនភ្ជាប់។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស សូមស្នើបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែល អញ្ជើញចូលរួម មេត្តាប្រកាន់នូវសេចក្តីថ្លៃថ្នូរ និងស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យស័ក្តិសមជាប្រជាជាតិដែល មានអរិយធម៌ខ្ពង់ខ្ពស់ និងស្មារតីស្នេហាសន្តិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×