ភ្នំពេញ ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតត្រឹមម៉ោង ៦:១០ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែ កងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
ចំពោះ កងទ័ពកម្ពុជាទាំង ១៨រូប ដែលថៃបានចាប់, ភាគីថៃមិនទាន់បានដោះលែងនៅឡើយទេ រហូតមកដល់ពេលនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា គិតចាប់ពីម៉ោង០០:១នាទី រំលងអាធ្រាត្រ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មកដល់វេលាម៉ោង ៦:១០ នាទីព្រឹកនេះ សភាពការណ៍នៅជួរមុខតាមបន្ទាត់ព្រំដែន ទិសព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់៕ រក្សាសិទ្ធដោយ៖សុទ្ធលី


