Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​២​នាក់ ត្រូវ​រថយន្ត​ក្រុមហ៊ុន​HITACHI បុក​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ

​កំពង់ធំ ​៖​ ក្មេង​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ម៉ូតូ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៨-១៨៩ នៅ​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​មន្ត្រីនគរបាល​ខេត្ត​កំពង់ធំ បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ISUZU ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-7563 ដែល​មាន​បិទ​ស្លាក​សញ្ញា​ក្រុមហ៊ុន​HITACHI បើកបរ​ផ្លូវត្រង់​ទិសដៅ​ពី​កើត​ទៅ​លិច​) ដោយ​ឈ្មោះ​ផន ថេប ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​បាងកក សង្កាត់​បាងកក ក្រុង​ថេប ប្រទេស​ថៃ (​នាំខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​)​។ អ្នក​រួម​ដំណើរ​ជា​មួយ​ចំនួន​២​នាក់​ទី​១-​ឈ្មោះ ឆាន ណា​កាន ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ភូមិ សង្កាត់ ជាមួយ​អ្នកបើកបរ​រថយន្ត ទី​២-​ឈ្មោះ ម៉ុន ឈន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ធ្នុង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ពេល​មកដល់​កន្លែងកើតហេតុ​បុក​ម៉ូតូ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1C-3009 បើកបរ​ទិសដៅ​ពី​កើត​ទៅ​លិច ហើយ​បត់​ឆ្វេង ដោយ​ឈ្មោះ ចាន់ យុត្តិការ ភេទ​ប្រុស អាយុ​៩​ឆ្នាំ នៅ​ភូមិ​ត្រាំ​ខ្លា ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ មិន​ពាក់​មួកសុវត្ថិភាព​។ អ្នករួមដំណើរ​ឈ្មោះ ធួ​ក ឌុល ភេទ​ប្រុស អាយុ​៧​ឆ្នាំ នៅ​ភូមិ ឃុំ​ជា​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ មិន​ពាក់​មួកសុវត្ថិភាព​។​

​នគរបាល បានបញ្ជាក់​មូលហេតុ​ជាបឋម បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ បើក​បត់​ឆ្វេង​ខ្ជីខ្ជា​ខ្វះ​ការប្រុងប្រយ័ត្ន រួមផ្សំ​នឹង​អ្នកបើកបរ រថយន្ត​មាន​ល្បឿន​លឿន ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×