Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទស្សនកិច្ចទៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធាន តំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារជំនាញរបស់ អង្គការសហប្រជាជាតិ (អ.ស.ប) ដែលមានចំនួនសរុប២៦រូប។

គណៈប្រតិភូបានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ចំនួនពីរគឺ នៅភូមិថ្មដូន និងភូមិ តាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលជាច្រើនរួមមានផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ទីសក្ការៈបូជា និងវត្តអារាម ត្រូវបាន បំផ្លិចបំផ្លាញដោយសារ ការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់ថៃ ក្នុងអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ នាពេលថ្មីៗនេះ នៅមុនពេលបទឈប់បាញ់ថ្ងៃទី២៨ខែកក្កដា ចូលជាធរមាន។
គណៈប្រតិភូបានចុះសួរសុខទុក្ខជនភៀសសឹកចំនួន៤៤០គ្រួសារ នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ ចាស់ ឃុំបេង ខេត្តឧត្តរមានជ័យ និងចំនួន៦៩០គ្រួសារ នៅវត្តប្រាសាទបន្ទាយស្រី ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងទាំងពីរនេះ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាបានឱ្យដឹងថា មានគ្រួសារសរុបចំនួន៤០.៨៧០ ស្មើនឹង១៣៦.០១៣ នាក់ មកពីខេត្តជាប់ព្រំដែនចំនួនប្រាំដែលរងផលប៉ះពាល់ បានបាត់បង់ទីលំនៅដ្ឋាន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវសេចក្តីស្រឡាញ់ សមានចិត្តដ៏ជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនទាំងអស់ ដែលបានរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ជាពិសេសជូនគ្រួសារជនស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលបានពលី ឬរងរបួស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូន
បងប្អូនជនភៀសសឹកនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការជួយសម្រាលការលំបាករបស់បងប្អូន និងការវិលត្រលប់ទៅលំនៅដ្ឋានវិញដោយ សុវត្ថិភាព អោយបានឆាប់តាមដែលអាចធ្វើទៅបាន ដោយធានានូវបទឈប់បាញ់ពេញលេញ និង ប្រកបដោយប្រសិទ្ធភាព។

សមាជិកអង្គទូត និងភ្នាក់ងារជំនាញរបស់អ.ស.ប ដែលបានចូលរួមក្នុងទស្សនកិច្ចនេះបាន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់មនុស្សជាទីស្រឡាញ់ របស់ខ្លួន ហើយបានសម្តែងការអាណិតអាសូរយ៉ាងស្មោះជូនចំពោះបងប្អូន ដែលរងផលប៉ះពាល់ ដោយការប៉ះទង្គិចប្រដាប់អាវុធនេះ។ គណៈប្រតិភូបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគោរព និង ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់អោយបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដែលជា ជំហានដ៏សំខាន់មួយឆ្ពោះទៅសម្រេចបានដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង។ ជារួម សមាជិក
អង្គទូត និងភ្នាក់ងារជំនាញ បានសម្តែងនូវក្តីសង្ឃឹមថាសន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើង វិញក្នុងពេលឆាប់ៗនេះ ហើយបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែសីហាឆ្នាំ២០២៥)។ សមាជិកអង្គទូត និងភ្នាក់ងារជំនាញរបស់អ.ស.ប ក៏បានគាំទ យ៉ាងមុតមាំចំពោះការបន្តកិច្ចសន្ទនារវាងកម្ពុជា និងថៃ ក្នុងការសម្រេចបានសន្តិភាពយូរអង្វែង ដើម្បីអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកអាចត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាពរស់នៅប្រកប ដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានកម្មវិធីដាច់ដោយឡែក មួយទៀត ដោយបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយមួយចំនួនជូនដល់កងកម្លាំងប្រដាប់ អាវុធនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×