Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយដែលមានប្រភពមិនច្បាស់លាស់ដែលធ្វើឱ្យស្ថានការណ៍ច្របូកច្របល់

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលព័ត៌មានជាពិសេសព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ដែលបំពុលសតិអារម្មណ៍ឬធ្វើឱ្យស្ថានការណ៍ច្របូកច្របល់។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទទួលបានព័ត៌មានពិត និងព័ត៌មានផ្លូវការ បងប្អូនត្រូវតាមដានព័ត៌មានដែលចេញពីក្រុមអ្នកនាំពាក្យ និងគេហទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំដូចជាគេហទំព័រសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គេហទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគេហទំព័ររបស់ក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គេហទំព័ររបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណៈមតិ (PR Government Page) ដែលសុទ្ធសឹងតែជាប្រភពផ្លូវការផ្តល់ព័ត៌មានពីរាជរដ្ឋាភិបាលដល់សាធារណៈជន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់បន្ថែមថា កម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ឥតប្រែប្រួល និងគោរពយ៉ាងម៉ឺងម៉ាត់កិច្ចព្រមព្រៀងឈប់បាញ់ដែលបានចូលជាធរមានពាក់កណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×