Monday, August 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរប្រកបដោយសុវត្ថិភាពមកដល់ប្រទេសម៉ាឡេស៊ី​

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញផ្សាយព័ត៌មានឲ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើដំណើរប្រកបដោយសុវត្ថិភាពមកដល់ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២៥ និងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។

បើតាមលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងសារលើបណ្តាញសង្គមឲ្យដឹងថា ដូចការគ្រោងទុកកិច្ចប្រជុំថ្នាក់លេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងចាប់ផ្ដើមនៅពេលបន្តិចទៀតនេះនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំថ្ងៃនេះ ផ្តោតសំខាន់ទៅលើបៀបវារៈ ហើយរំពឹងថានឹងចប់នៅវេលាថ្ងៃត្រង់ ហើយយ៉ាងយូរប្រហែលនៅវេលាម៉ោង ៣ រសៀលនេះ និងមានសេចក្តីប្រកាសព័ត៌មានមួយស្តីពីកិច្ចប្រជុំព្រឹកនេះ។ ចំពោះលទ្ធផលយ៉ាងណានោះ នឹងត្រូវរង់ចាំរហូតដល់ថ្ងៃប្រជុំចុងក្រោយ គឺថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជានិងថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×