Monday, August 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្ម ដែលប្រទះឃើញសពនៅស្រុកកោះធំ

ខេត្តកណ្ដាល ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មានករណីបាត់ខ្លួនជនរងគ្រោះឈ្មោះ ZHANG RUJU ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន និងឈ្មោះ DONG YUANYUAN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ ស៊ីនហ្វា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លុះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះចំនួន២នាក់ខាងលើ ត្រូវបានគេប្រទះឃើញសាកសព ដែលត្រូវគេសម្លាប់រួចយកទៅទម្លាក់នៅក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ រួមមាន៖

*១៖ ឈ្មោះ REN JIASHENG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ JIANG BAO ភេទប្រុស អាយ៤៨ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ YE YIYONG ភេទប្រុស ជនជាតិចិន។ ឃាត់ខ្លួនត្រង់ចំណុចច្រកចេញផ្លូវល្បឿនលឿន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៧៖២០នាទី បន្តឃាត់ខ្លួនបានជនសង្ស័យ៤នាក់ទៀត រួមមាន៖
*១៖ ឈ្មោះ HUANG YONG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ XIONG QANG HAI ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ CHAN XING ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន
*៤៖ ឈ្មោះ LAI GUO QIANG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន។ ត្រង់ចំណុច បុរិពិភពថ្មីឈូកវ៉ា2 សង្តាត់កាកាប2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×