Monday, August 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់បែកMK-84 ផលិតនៅឆ្នាំ១៩៩៦ អាចសៀមទិញពីក្រុមហ៊ុនIMI​ របស់អុីស្រាអ៊ែលបានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ

ភ្នំពេញ ៖ បើតាមប្រភពពីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នៅថ្ងៃចន្ទ​ ទី០៤​ ខែសីហា​ ឆ្នាំ២០២៥​ នៅទីតាំងគ្រាប់បែកMK-84​ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមក​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពសុីម៉ាក់ អង្គការGolden West និងអង្គការNPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលំអិត​ ដោយបានបញ្ជាក់ថា​ គ្រាប់បែកMK-84នេះ​ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦! ។

លោកLen Austin ប្រធានអង្គការGolden West ប្រចាំកម្ពុជានិងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិក​ខាងជំនាញគ្រាប់យុទ្ធភណ្ឌ​ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះ​នៃប្រទេសក្នុងតំបន់នេះ​ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែកMK-84នេះ​ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែកMK-84នេះផលិតនៅឆ្នាំ១៩៩៦និងអាចសៀមទិញពីក្រុមហ៊ុនIMI​ (Israel Military Industries)របស់អុីស្រាអ៊ែលបានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ។

គ្រាប់បែកMK-84 នេះផលិតក្នុងឆ្នាំ១៩៩៦​ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កេីតទេ​!! ខ្ញុំមានជំនឿយ៉ាងមុតមាំថា​ ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ! ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×