Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ម៉ែន សំអន អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ នៅព្រះអង្គដង្កើរ ព្រះគម្លង់ លោកយាយពេញនៅវត្តភ្នំដូនពេញ

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ នៅព្រះអង្គដង្កើរ ព្រះគម្លង់ លោកយាយពេញនៅវត្តភ្នំដូនពេញ រាជធានីភ្នំពេញ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនពលរដ្ឋកម្ពុជា នាព្រឹកថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំង ទេវតាឆ្នាំម្សាញ់ តាមជួយអភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋនៅទូទាំងប្រទេសបានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ ជៀសផុតពីជម្ងឺឧបទ្រពចង្រៃ ជៀសផុតពីគ្រោះធម្មជាតិផ្សេងៗ មានទេសចរណ៍ចូលមកទស្សនាកម្ពុជាកាន់តែច្រើន សូមឲ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី សូមឲ្យសម្រេចរាល់បំណងប្រាថ្នា ទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×