Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ប្រជាពលរដ្ឋខ្មែរពិតជាមានភាពកក់ក្តៅដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រទេសជាតិយកឈ្នះលើគ្រប់សមរភូមិ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជសារប្រទានសិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងតែទទួលរងការរំលោភបំពាននូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីកម្ពុជា ដើម្បីធ្វើការទំនាក់ទំនងនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យភាព និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍បន្ថែមថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរ និងស្ងប់ស្ងែងចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជនកម្ពុជាគ្រប់រូបដែលបានប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាននៅក្នុសមរភូមិដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាកោតស្ងប់ស្ងែងប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានរួបរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងមានឯកភាពជាតិខ្ពស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកកំពូលក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិយោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិផ្លូវច្បាប់ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការពារប្រជាជនរបស់យើង។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋខ្មែរពិតជាមានភាពកក់ក្តៅខ្លាំងណាស់ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំ និងជាអ្នកដឹកនាំចាត់ចែងបញ្ជាកងទ័ពដែលយកឈ្នះនូវគ្រប់សមរភូមិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×