Tuesday, August 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមលេខាធិការ (GBC) បានបន្តកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តគ្នា ជាមួយភាគីថៃ

ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ៖ ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ស៊ិន សុខា ប្រធានក្រុមលេខាធិការ (GBC) បានបន្តកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តគ្នា ជាមួយភាគីថៃ ។

គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រុមលេខាGBC បានចាប់ផ្តើមតាំងពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×