Tuesday, August 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះត្រូវបានរុះរើ និងគ្រឿងចក្រថៃក៏ត្រូវបានផ្អាកការធ្វើសកម្មភាពក្រោយពីភាគីកម្ពុជានិងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា

ក្រសួងការពារជាតិនៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយ ដូចខាងក្រោម៖ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង៥:៣០នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជានិងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។

សូមបញ្ជាក់ថាតំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×