Tuesday, August 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពីសប្បុរសជន ចំនួនជាង១២៦៤លានរៀលនិងជាង៣៧ម៉ឺន៥ពាន់ដុល្លារព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ ដើម្បីយកទៅបែងចែកជូនដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖គិតត្រឹមម៉ោង ១៧:៣០នាទីនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពីសប្បុរសជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅរាជធានីភ្នំពេញចំនួនជាង១២៦៤លានរៀលនិងជាង៣៧ម៉ឺន៥ពាន់ដុល្លារអាមេរិកព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត ដើម្បីយកទៅ បែងចែកជូនដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក ដែលសកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញទឹកចិត្តដ៏មុតស្រួច ពីអ្នកនៅសមរភូមិក្រោយ ប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន ឱ្យដឹងនាល្ងាចថ្ងៃដដែលនេះថា៖ ‎គិត ត្រឹម ម៉ោង ១៧:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាល រាជធានី ភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគពីសប្បុរសជន សរុប១.២៦៤.៣៤២.៦៨៩ រៀល
‎និង៣៧៥.៦៩៧,០០ ដុល្លារ អាមេរិក ព្រមទាំង សម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។លោកស្រីនូវបានសូម គោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវ ទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋ ក្នុង ស្មារតី ខ្មែរ ជួយ ជាតិខ្មែរ ។

សំរាប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលរងរាជធានីភ្នំពេញព្រមទាំង លោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញនៅបន្តរងចាំទទួលអំណោយពីសប្បុរសជន ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅសាលារាជធានីភ្នំពេញ ។ចំពោះអំណោយដែលសប្បុរសជននានាផ្តល់ជូនសាលារាជធានីភ្នំពេញ ត្រូវបានបែងចែក និងបន្តដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងទៅឱ្យបងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹកភ្លាមៗជាបន្តបន្ទាប់ទៅកាន់ខេត្តព្រះវិហារនិងខេត្តឧត្ដរមានជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×