ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០៖១០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញនាយកដ្ឋានបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចផ្ទះជួលលេខ៦៧ ផ្លូវលេខ៧១បេតេ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (កាច់សោរកម៉ូតូ) នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ ឡាយ ចាន់សី ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ៖
*១៖ ឈ្មោះ សន ពេជ្រច័ន្ទដានីន ហៅចែកា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីកន្លែងស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៧១បេតេ រាជធានីភ្នំពេញ។ (អ្នកទទួលផលចោរកម្ម)
*២៖ ឈ្មោះ សុវណ្ណ រ៉ូហ្សា ហៅ សាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីកន្លែងស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៦៥៦ សង្កាត់តាង៉ូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ (ផ្សំគំនិង ក្នុងអំពេីទទួលផលចោរកម្ម)
*៣៖ ឈ្មោះ រិន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅម្តុំវត្តនិរោធ រាជធានីភ្នំពេញ។ (អ្នកលួច និងផ្សំគំនិតក្នុងអំពេីទទួផលចោរកម្ម)។
សម្ភារដកហូតមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-1553, ម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1H-6537, ម៉ូតូម៉ាក ហុងដាហ្សូមឺរ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GB-4829 និងស្លាកលេខម៉ូតូចំនួន៣សន្លឹក។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេី មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

