Sunday, August 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកកម្មករ​កម្មការិនី​រោងចក្រ​ ៣៨នាក់ក្រឡាប់​ធ្លាក់ទឹកត្រពាំង មូលហេតុគេចម៉ូតូ​

កំពង់ស្ពឺ​ ៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ បានឲ្យដឹងថា ព្រឹកថ្ងៃព្រហស្បតិ៍ ១៣​កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥​វេ​លាម៉ោ​ង​៦:៤០នាទី ត្រង់ចំណុចត្រ​ពាំងទឹកជាប់ខាងជើងផ្លូវលំភូមិអង្គ​រោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំព​ង់ស្ពឺ មានរថយន្តដឹកកម្មករ​ ម៉ាក​ H​YUNDAY PORT​ER ពាក់ផ្លាក​លេ​ខកំពង់ឆ្នាំង 2A 0970 បើកបរឈ្មោះ ម៉ី គឹមហួ អា​យុ ៣២​ឆ្នាំ រស់នៅភូមិសុក្រុំ ឃុំអូ​សារាយណ៍ ស្រុ​កត្រាំកក់ ខេត្តតា​កែវ ។

តាមការបញ្ជាក់​ពី​ សមត្ថកិច្ច​នគរបា​ល​ បានអោយដឹងថា​ រថយន្ត​ដឹកកម្ម​ករ​ បានធ្វេីដំណេីរចេញពីភូ​មិសុក្រុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតា​កែវ ដេីម្បី​ដឹកកម្មករ​មកធ្វើ​ការ​នៅ​រោងចក្រ​ តារ៉ាល់ ស្ថិតនៅ​ភូមិត្រពាំ​ងមាន​ ឃុំស្មំក្រពើ ស្រុកគងពិសី​ ខេ​ត្តកំពង់ស្ពឺ ពេលមកដល់ចំណុចខាងលើរថយន្ដ​ បានគេចម៉ូតូមួយគ្រឿង​ រួចបណ្ដាលអោយរថយន្ដរេចង្កូត​ ធ្លាក់ចូលត្រពាំងទឹក​តែម្ដង​ រថយ​ន្ត​មានផ្ទុកកម្មកររោងចក្រ​សរុ​បចំនួន៣៨នាក់ ប្រុស ១៣នាក់ ។

ក្នុងហេតុការណ៍​នោះដែរបណ្ដាលរងរបួសធ្ងន់​ កម្មករ​ចំនួន​១នាក់កម្ម​ករផ្សេងទៀត​ (របួសស្រាល)​ ឈ្មោះ ណេង វណ្ណៈ ភេទប្រុស អា​យុ១៨ឆ្នាំ រស់នៅភូមិសុក្រុំ ឃុំអូសា​រាយណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ​ បានបញ្ជូនទៅ​ព្យាបាល​របួ​ស​នៅ​ពេទ្យឯកជនក្បែរកន្លែងកើតហេតុ​អ្នកផេ្សងទៀត​ បានវិលត្រឡប់ទៅផ្ទះវិញ​ ដោយបានការសម្របសម្រួ​លការងារ​ជាមួយរដ្ឋបាល​រោងចក្រ​ ពីអាជ្ញាធរ​មូលដ្ឋាន​ ។

ចំពោះអ្នកបើកបររថយន្ថសមត្ថកិច្ចបានអញ្ជើញយកមកសាកសួរនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​គងពិសី​ ដេីម្បី​ទទួល​ខុសត្រូវ​លេីករណីដឹកជ​ញ្ជូន​កម្មករ​ ក្នុងនាមជាអ្នកទទួលសេវាដឹកជញ្ជូន​៕រក្សាសិទ្ធដោយ៖សុទ្ធលី

×