Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អបអរសាទរចំពោះលទ្ធផលដ៏សំខាន់ និងបំផុសគំនិតដែលសម្រេចបានតាមរយៈកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ

ភ្នំពេញ ៖ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងអបអរសាទរ ចំពោះលទ្ធផលដ៏សំខាន់ និងបំផុសគំនិត ដែលសម្រេចបាន តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង កម្ពុជា និង ថៃ។ យើងនឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តបទឈប់បាញ់គ្នាប្រកបដោយប្រសិទ្ធភាព និងតួនាទីយ៉ាងសំខាន់របស់ម៉ាឡេស៊ី និងបណ្តាប្រទេសអាស៊ាន ក្នុងការស្តារសន្តិភាព និងស្ថិរភាពតាមព្រំដែនកម្ពុជា ថៃ ។

ឯកឧត្តម Wang Wenbin បានថ្លែងយ៉ាងដូច្នេះថា ៖ ” សូមអបអរសាទរចំពោះលទ្ធផលដ៏សំខាន់ និងបំផុសគំនិតដែលសម្រេចបានតាមរយៈកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ យើងនឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ក្នុងការស្តារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ហើយនឹងបន្តខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការលើកកម្ពស់ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃឡើងវិញ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×