ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកកម្ពុជា ពីសហរដ្ឋអាមេរិក ហើយអត្រាពន្ធនេះមិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។
យោងតាមអនុក្រឹត្យ ៖
មាត្រា ១..ដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូល មកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។
មាត្រា ២..អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា ១ ខាងលើ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។
មាត្រា ៣.នីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
មាត្រា ៤..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៥.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


