ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហូតទង់អាស៊ាន នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូត ឬតំណាងស្ថានបេសកកម្មការទូត ប្រទេសសមាជិកអាស៊ាន និងប្រទេសឯទៀត ប្រចាំកម្ពុជា។ កម្មវិធីនេះរៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី៥៨ នៃការបង្កើតអាស៊ានក្នុងឆ្នាំ១៩៦៧ និងដើម្បីជាការគូសបញ្ជាក់អំពីស្មារតីកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរឹងមាំក្នុងតំបន់ និងការប្តេជ្ញាចិត្តរួម ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ចំពោះការចុះសួរសុខទុក្ខពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នេះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី













