Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា បើខ្មែរស្លាប់ពាយមែន តើខ្មែរឈរជើងបាននៅភ្នំទ្រព្យ និងប្រាសាទតាក្របី និងតាមាន់បានឬ?

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា បានមានប្រសាសន៍ថា អ្នកមួយចំនួនមិនស្តាប់ទេប្រភពផ្លូវការ តែជឿតាម TikTok ច្រើនជាង រួចតាំងដេកមិនលក់មករំអុកសួរខ្ញុំថា តើទ័ពខ្មែរស្លាប់ពេញព្រៃមែនឬ ? ត្រូវគិតតាមក្បាច់ស្រីវិញ ! បើខ្មែរស្លាប់ពាយមែន តើខ្មែរឈរជើងបាននៅភ្នំទ្រព្យ និង ប្រាសាទតាក្របី និង តាមាន់បានឬ ?

តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៩ខែសីហាឆ្នាំ២០២៥នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងបន្ថែមទៀតថា កន្លែងនេះជាអំណួតរបស់ថៃ ហើយ ដែលថៃសង្គ្រឺតព្រោះមុនវ៉ៃគ្នា មានទ័ពខ្មែរ ទ័ពថៃ នៅជាមួយគ្នា ដោយថាមិនទាន់ដាច់ស្រេច ។ តែក្រោយកិច្ចព្រមព្រៀងថៃនៅអែបកៀនតែមួយជំហានក៏អត់បានជាន់ទីហ្នុងផង បានន័យថាគាត់ខាត ។ ហើយ ម្យ៉ាងទៀត ត្រូវចាំថា អ្នកវាយលុកត្រូវចាយសាច់ឈាមច្រើនជាងអ្នកមានកន្លែងចាំទប់ហើយ ។

ឯកឧត្តម បានលើកឡើងទៀតថា ខ្មែរអត់ត្រូវការវាយលុកយកដីថៃទេ ហេតុអីបានមានទ័ពខ្មែរទៅស្លាប់ពាយពេញព្រៃលើដីថៃទៅវិញ ?
ក្រោយកិច្ចព្រមព្រៀង ថៃនៅអែបកៀន តែមួយជំហានក៏អត់បានជាន់ទីហ្នុងផង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×