Monday, August 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ កម្ពុជាអំពាវនាវឲ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ជុំវិញឧបទ្ទេវហេតុជាន់មីន

ភ្នំពេញ : ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឲ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ដែលអាចធ្វើឲ្យប៉ពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងស្មារតីនៃបទឈប់បាញ់នៅក្នុងពេលដែលការចូលរួមដោយស្ថាបនា គឺជាតម្រូវការដ៏បន្ទាន់។

ឯកឧត្តមអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា «កម្ពុជាបានទាមទារឲ្យប្រទេសថៃគោរពបានពេញលេញចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកន្លងមកថ្មីៗនេះរបស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសគឺកិច្ចព្រមព្រៀងនៃការរក្សាទីតាំងឈរជើងរបស់កងទ័ពនាពេលបច្ចុប្បន្ន ហើយចៀសវាងការធ្វើចលនា ឬក៏ការល្បាតឆ្ពោះទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត»៕

គួរបញ្ជាក់ថា ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងក្រោយពីមានយោធាថៃចំនួន៣នាក់ផ្សេងទៀត បានជាន់មីនរងរបួសកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ ខណៈពេលដែលពេលពួកគេដើរល្បាតដោយមិនគោរពទៅតាមសេចក្ដីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំ GBC នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ហើយនៅថ្ងៃដដែលនោះ ក្រសួងការបរទេសថៃបានចេញសេចក្ដីថ្លែងការណ៍ចោទប្រកាន់ថា មីននោះគឺកម្ពុជាជាអ្នកដាក់៕រក្សាសិទ្ធដោយ​​: សុទ្ធលី

×