Sunday, August 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង័្សយម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះ

ក្រុងបាត់ដំបង៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនី យ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាចង្អុលទិសរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាល ក្រុងបាត់ដំបង សហការណ៍ជាមួយកម្លាំងអន្តរាគមន៍បង្ការបង្រ្កាបនៃស្នងការដ្ឋាន ធ្វើការស្រាវជ្រាវនិងបង្រ្កាប ឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ ក្នុងចំណោមបក្សពួកផ្សេងទៀត ដែលធ្វើសកម្មភាព(វាយប្លន់ យកម៉ូតូ)របស់ជនរងគ្រោះឈ្មោះ ស.គ ភេទ ស្រី អាយុ ២៨ ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០ ២៥ ចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត វេលាម៉ោង ២៣និង៣០នាទី ខណៈដែលជនរងគ្រោះជិះម៉ូតូម្នាក់ ឯងវិលត្រឡប់មកពីកន្លែងធ្វើការរបស់ខ្លួន និងយកបានម៉ូតូហុងដាស្កុបពីScoopy មួយគ្រឿងនិងទូរស័ព្ទដៃ ០១គ្រឿងផងដែរនិងបង្កឱ្យជងរងគ្រោះរងរបួសស្នាម។

សកម្មភាពល្មើសដែលបង្កដោយជនសង័្សយខាងលើ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ និងត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម បង្កឱ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនទូទៅ ពេលឃើញនូវសកម្មភាពរបស់ជនសង័្សយប្រព្រឹត្តិទៅលើជនរងគ្រោះបែបនេះ។

ជនសង្ស័យឈ្មោះ រិទ្ធ បូរស្មី ភេទប្រុស អាយុ២៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សមត្ថកិច្ចកំពុងកសាងសំណុំ រឿងអនុវត្តតាមច្បាប់ រីឯបក្សពួក០១នាក់ទៀត កំពុងគេចខ្លួនដោយយកទៅជាមួយនូវម៉ូតូនិងទូរស័ព្ទរបស់ជនរងគ្រោះដោយសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយនិងកំពុងចាត់ការបន្ត៕ រក្សាសិទ្ធដោយ : សុទ្ធលី

×