Sunday, August 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធម្មយាត្រាដើម្បីសន្តិភាព ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសកម្ពុជានិងថៃ

ភ្នំពេញ : នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៥​ ធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ ដែលមានព្រះសង្ឃចូលរួម សរុបចំនួន ២.៥៦៩អង្គត្រូវបានចាប់ផ្តើម ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរ(កម្ពុជានិងថៃ)។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈសង្ឃនាយកទាំងពីរគណៈ នឹងរៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី ដោយមានព្រះសង្ឃចូលរួម សរុបចំនួន ២.៥៦៩អង្គ ដោយជួបជុំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចដង្ហែក្បួនធម្មយាត្រាឆ្ពោះទៅ កាន់វិមានឯករាជ្យ។

ដើម្បីឱ្យពិធីធម្មយាត្រាខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម រហូតដល់វិមានឯករាជ្យ ចាប់ពីវេលាម៉ោង ១៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

ធម្មយាត្រា​ បានធ្វើឡើងក្នុងបំណងសុំបិណ្ឌបាត្រឲ្យកងទ័ពថៃ ដោះលែងកងទ័ពខ្មែរចំនួន១៨នាក់ដែលត្រូវចាប់ខ្លួន និងសុំឲ្យកងទ័ពកម្ពុជា និងថៃ គោរពបទឈប់បាញ់ជាស្ថាពរ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×