Sunday, August 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈសង្ឃសុំបិណ្ឌបាត្រភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង ១៨រូប ដែលបាន ចាប់ធ្វើជាចំណាប់ខ្មាំង

ភ្នំពេញ : សេចក្តីថ្លែងការណ៍របស់គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរធម្មយាត្រាដើម្បីសន្តិភាពមានខ្លឹមសារយ៉ាងដូច្នេះថា ” ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ និងក្នុងនាម ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព សូមប្រកាសជាសាធារណៈថា ព្រះរាជាណាចក្រកម្ពុជា ពិតជាត្រូវការ សន្តិភាព ស្ថេរភាព សុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពជាឫសគល់ នៃការអភិវឌ្ឈន៍។
ដោយមើលឃើញអំពីសារសំខាន់ នៃសន្តិភាពយ៉ាងនេះហើយ ទើបគណៈសង្ឃសុំបិណ្ឌបាត្រភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង ១៨រូប ដែលបាន ចាប់ធ្វើជាចំណាប់ខ្មាំង។ ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ហើយក៏ដើម្បី ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជំដល់ប្រជាជាតិខ្មែរ និងសាកលលោក ទាំងមូលផងដែរ។
ជាពិសេសគណៈសង្ឃនាយក សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត និងកម្លាំងបញ្ញាស្មារតីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គុទ្ទេសដ៍ឆ្នើមមានបទពិសោធន៍ចាស់ទុំ បានជួយដល់រាជរដ្ឋាភិបាល និងជម្រុញលើកទឹកចិត្តដល់ កងទ័ពយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានឆន្ទៈមោះមុតក្នុងការការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បាន១០០%។ សូមសម្ដែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី ដែលបានពុះពារគ្រប់ឧបសគ្គក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ ទៅតាមច្បាប់ជាតិ និងអន្តរជាតិ ដោយសន្តិវិធី។ សូមកោតសរសើរដល់វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីឲ្យបានគង់វង្សនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងសូមគោរពដឹងគុណចំពោះវីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការព្រះរតិភូភូមិនៃព្រះរាជាណាចក្រកម្ពុជា”៕ រក្សាសិទ្ធដោយ : សុទ្ធលី

×