Sunday, August 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ប្រើប្រាស់ពាក្យ «Don’t Thai to me» ឆ្លើយតបជាមួយនឹងជនជាតិថៃមួយចំនួនដែលចូលខមិន រៀងរាល់ការបង្ហោះសារនៅលើហ្វេសប៊ុករបស់សម្តេច

ភ្នំពេញ៖​ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រើប្រាស់ពាក្យ «Don’t Thai to me» ដើម្បីឆ្លើយតបជាមួយនឹងជនជាតិថៃមួយចំនួន ដែលតែងតែចូលមក comments រាល់ការបង្ហោះនៅតាម Facebook របស់សម្ដេចតេជោ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹកមិញខ្ញុំបានបង្ហោះសកម្មភាពវាយកូនគោលរបស់ខ្ញុំ។ខ្ញុំមិននឹកស្មានថាមានកាសែតថៃមួយ
យកទៅចុះផ្សាយនោះទេដែលនេះបង្ហាញឲ្យឃើញថាប្រជាជនថៃមួយចំនួនបានតាមដានសកម្មភាពខ្ញុំជាប្រចាំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការសង្កេតនៅពេលខ្ញុំបង្ហោះសារម្តងៗ មានប្រជាជនថៃលើស៥ភាគរយចូលមើល និងខ្ពស់បំផុតពេលខ្ញុំបង្ហោះសារទាក់ទងដល់ការប្រើប្រាស់ជំពាមកៅស៊ូជាអាវុធក្នុងចំណោមអ្នកចូលមើលមានប្រជាជនថៃចំនួន17.1%ចូលមើលផងដែរ។រៀងរាល់ការបង្ហោះរបស់ខ្ញុំតែងមានជនជាតិថៃដែលអាក្រក់មួយចំនួនចូលមករំខានដោយការខមិន(comments) ជាភាសារថៃឬអង់គ្លេសក្នុងន័យអាក្រក់ដល់កម្ពុជា។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា “ខ្ញុំមិនឲ្យបិទចោលនោះទេតែពេលខ្លះខ្ញុំឆ្លើយតបខ្លីថា(Don’t Thai to me)”៕ រក្សាសិទ្ធដោយ : សុទ្ធលី

×